ថ្មីៗនេះ Suzy សមាជិកក្រុម Miss Aបានថតរូបរបស់គេ។
កាលពីថ្ងៃទី25 កន្លងទៅនេះ, Suzy បានធ្វីតថ៍(Tweeted) រូបមួយដោយសរសេរថា៖ "ថ្ងៃនេះពិតជាស្រស់ស្អាតខ្លាំងណាស់. ខ្ញុំកំពុងតែនៅលើផ្លូវដើម្បីទៅជួបជាមួយអ្នកគាំទ្រទាំងអស់គ្នា។"
ក្នុងរូបនេះ, ស្ថិតនៅក្រោមពន្លឺថ្ងៃដ៏គួរឲ្យចាប់អារម្មណ៍។ នាងបានទំលាក់សក់មកខាងមុខជាមួយសក់ដ៏ទន់រលោងរបស់នាង និងការស្លៀកពាក់ដ៏សាមញ្ញតែសាកសមខ្លាំងណាស់ ជាមួយនឹងការតុបតែងមុខ។ Min ដែលកំពុងតែឈរនៅខាងក្រោយក៏មើលទៅមិនចាញ់ Suzyប៉ុន្មានដែរ។
អ្នកគាំទ្រក៏បានតបជាមួយនឹងសារជាច្រើនដូចជា៖ "Suzy ពិតជាអស្ចារ្យណាស់", "Suzyតែម្នាក់គត់របស់ខ្ញុំ", "ស្បែករបស់នាងមើលទៅភ្លឺថ្លាណាស់", "នាងពិតជាស្រស់ស្អាតណាស់"...៕
ប្រភព៖ E News 24 តាមរយះNate
បកប្រែ៖ Nareach run @Miss A Class
0 comments:
Post a Comment