
ក្រុមចម្រៀងស្រីកូរ៉េ Miss A មានប្រជាប្រិយភាពតាំងពីការចេញនូវវត្តមានដំបូង នៅក្នុងខែកក្កដា ឆ្នាំ2011 "Bad Girl Good Girl" និងមានភាពមមាញឹកក្នុងការ ចេញសំដែងពីពេលនោះមក។ ពួកគេបានធ្វើដំនើរទៅខេត្រ្តខុសៗគ្នាជាច្រើន តាមរយះKTX ជំនួសដោយរថយន្តទូ(រថយន្តក្រុមការងារ) សំរាប់ការចេញ សំដែងដើម្បីចំនេញពេលវេលា។
បន្ទាប់ពីមានការមមាញឹកជាច្រើននឹងមានបន្ត បន្ទាប់ពីការចេញនូវអាល់ប៊ុមដំបូង "A Class" សមាជិកទាំងអស់បាន ស្រមើស្រមៃរៀងៗខ្លួនសំរាប់ពេលលំហែ កាយ។
សមាជិកជនជាតិចិនJia និង Fei តាំងពីពីរឆ្នាំកន្លងមកនេះពួកគេបានទៅលេងផ្ទះ របស់ពួកគេបានតែម្តងប៉ុណ្ណោះ, ដូច្នេះនេះជាអ្វីដែលពួកគេចង់បានបំផុតសំរាប់ វិស្សមកាលរដូវក្តៅនេះ គឺបានទៅសួរសុខទុក្ខក្រុមគ្រួសាររបស់ពួកគេ។ Jia បាននិយាយថា "ជាធម្មតា, ខ្ញុំបាននិយាយជាមួយកាមេរ៉ាទូរស័ព្ទម្តងម្កាលទៅ កាន់ក្រុមគ្រួសារ, ប៉ុន្តែខ្ញុំនៅតែនឹកពួកគេជាខ្លាំង។ ខ្ញុំច្រណែននឹងMin ដែលរស់ នៅជាមួយក្រុមគ្រួសារ"។ Fei ក៏បាននិយាយដែរថា "ខ្ញុំតូចចិត្តណាស់ដែលម៉ាក់ ប៉ារបស់ខ្ញុំមិនបានមកសួរសុខទុក្ខនិងនៅជាមួយខ្ញុំតាំងពីខ្ញុំបានមករស់នៅក្នុង សយនដ្ឋាន* នេះ។"
Min, រស់នៅជាមួយក្រុមគ្រួសាររបស់នាង នាងថា "ចង់ធ្វើដំនើរកំសាន្តនៅ ក្រៅប្រទេសក្នុងកំឡុងពេលវិស្សមកាលរដូវក្តៅ។" នាងបានបន្តទៀតថា "ខ្ញុំបានចំនាយពេល 7ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ដើម្បីរៀបចំខ្លួនមុននឹង ក្លាយមកជា តារាចំរៀងនេះ។ហើយអ្វីដែលខ្ញុំចងចាំមិនភ្លេចនោះ នៅក្នុងសហរដ្ឋអាមេរិកគឺ ឡាស់វ៉េហ្គាស់(Las Vegas)។ ខ្ញុំមិនអាចចូលលេង ល្បែងCasino បានទេពីព្រោះខ្ញុំនៅជាអនីតិជននៅឡើយក្នុងច្បាប់សហរដ្ឋ អាមេរិក។ ដូច្នេះខ្ញុំត្រូវចាំមួយរយះ ពេលទៀតសិន។"
Suzy ក៏មានការនឹករលឹកគ្រួសាររបស់នាងដែរ, ប៉ុន្តែនៅពេលដែលនាងបាន លឺថា Minមានគំរោងធ្វើដំនើរកំសាន្តនៅឯនាយសមុទ្រនាងក៏យល់ព្រមហើយ និយាយថា "ខ្ញុំចង់ធ្វើដំណើរដោយថ្មើរជើងតាមផ្លូវសាធារណះ។"
គ្រប់សមាជិកទាំងអស់លើកលែងតែ Fei ដែលស្រមើស្រមៃចង់ទៅកាន់ សហរដ្ឋអាមេរិកតែម្នាក់ឯង។ នាងនិយាយថា "ខ្ញុំខ្លាចដូចជាការធ្វើអ្វីអស់ទាំងនេះ តែម្នាក់ឯង។ ខ្ញុំចូលចិត្តចែករំលែកអ្វីមួយទៅអ្នកគ្រប់គ្នាជាធម្មតាដូចជាដំនើរ កំសាន្ត។"
ក្រោយពីចែករំលែកនូវបំណងប្រាថ្នាសំរាប់វិស្សមកាលនេះក៏បានចេញទៅធ្វើការសំដែងដទៃទៀត។ ពួកគេបានបន្សល់ទុកនូវពាក្យមួយឃ្លាមុននឹងចេញទៅ ដោយនិយាយថា "បើទោះបីជាពូកយើងនឿយហត់បន្តិចមែនពួកយើង នៅតែមានកម្លាំងចិត្តអាចសំរេចបានដោយសារសំរែកហ៊ោកញ្ជ្រៀវ។ ការស្រលាញ់និងគាំទ្ររបស់ទស្សនិកជនគឺរឿងសំខាន់ជាងវិស្សមកាល របស់ពួកយើង។ ជួបជាមួយពួកគេគឺជារឿងដែលសប្បាយបំផុតនៅក្នុង លោក៕"
Note: *សយនដ្ឋាន= កន្លែងស្នាក់នៅ, ទី ឬ កន្លែងដេក ។
ប្រភព: Segye តាមរយះ Nate
បកប្រែ: Nareach @Miss A Class
0 comments:
Post a Comment